ព័ត៌មានជាតិ

មានបងប្អូនណាបាត់សមាជិកអត់! ប្រទះឃើញសាកសពនារីម្នាក់ ស្លាប់ក្នុងទឹកប្រទ្បាយ នៅខេត្តស្វាយរៀង

ស្វាយរៀង: លោកប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តស្វាយរៀង បានប្រាប់ Post News ថា កាលពីវេលាម៉ោង ៣ និង០៦នាទីរសៀល ថ្ងៃទី២២ ខែមេសា បានប្រទះឃើញសាកសពនារីម្នាក់ មិនស្គាល់អត្តសញ្ញាណ អាយុប្រហែល ១៩ ទៅ២០ ឆ្នាំ ដេកស្លាប់នៅក្នុងទឹកប្រឡាយ ស្ថិតក្នុងភូមិថ្នាញ សង្កាត់បាទី
ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ច បានឲ្យដឹងបន្ថែមថា សាកសពនារី គឺមានសភាពអាក្រាត ដោយខោខៅប៑យ (ជើងត្រឹមជង្គង់ )និង ខោលីអូនៅលើភ្លឺប្រឡាយខាងត្បូង។ នៅពេលសមត្ថកិច្ច លើកសាកសពយកមកពិនិត្យនៅលើគោក ឃើញថា សាកសពមានសភាពឡើងហើមមានក្លិនស្អុយចូលមិនចង់ចុះ និងរបកស្បែកមើលមិនស្គាល់ ជ្រុះសក់មួយចំនួន ដូច្នេះសមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា សាកសពនេះ បានស្លាប់រយ:ពេលពី ៣ ទៅ៤ ថ្ងៃទៅហើយ។

បើបងប្អូនណាមានបាត់សមាជិក ក្នុងគ្រួសារដែលមានភិនភាគដូចខាងលើ ឬស្គាល់អត្តសញ្ញាណសាសព ដែលបានស្លាប់អាចទំនាក់ទំនងនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តស្វាយរៀង៕

មតិយោបល់