ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ គិតជាទឹកប្រាក់អស់ជាង១​ម៉ឺនដុល្លារ នៅមណ្ឌលគីរី

មណ្ឌលគីរី: លោកអធិការរងនគរបាលស្រុកកែវសីមា បានប្រាប់ Post News ថា នៅថ្ងៃទី២២ ខែមេសានេះ វេលាម៉ោង ៥ និង ៥០ នាទីល្ងាច មានករណីអគ្គិភ័យ បានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ២ ខ្នង ស្ថិតនៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ផ្ទះដែលរងការខូចខាត ទី១ ផ្ទះប្រក់ស័ង្កសី ធ្វើអំពីឈើ ទំហំ ៥x១២ ម៉ែត្រ ម្ចាស់ឈ្មោះ ឃឿន ចិត្ត អាយុ ៣១ ឆ្នាំ និងទី២ ផ្ទះប្រក់ស័ង្កសី ធ្វើអំពីឈើ ទំហំ ៨ X ១៦ ម៉ែត្រ ម្ចាស់ផ្ទះឈ្មោះ ឃឿន សុខេង អាយុ ២៩ ឆ្នាំ ។ ផ្ទះទាំងពីរ ត្រូវបានឆេះអស់ទាំងស្រុង នៅសល់តែគ្រោងប៉ុណ្ណោះ ចំណែកឯមនុស្សវិញ ពុំមានគ្រោះថ្នាក់នោះទ្បើយ។

ចំពោះសម្ភារដែលត្រូវភ្លើងឆាប់ឆេះនោះ គិចជាទឹកប្រាក់មានចំនួនជាង១ម៉ឺនដុល្លារអាមេរិក។

តាមសមត្ថកិច្ច បាននិយាយថា មូលហេតុដែលបណ្ដាលឲ្យអគ្គិភ័យនេះ គឺកើតទ្បើងដោយសារតែឆាបសាំង បង្កឲ្យឆេះរាលតែម្ដង៕

មតិយោបល់