ព័ត៌មានជាតិ

ឃាត់ខ្លួនជនល្មើស ០៤ នាក់ ជាប់ពាក់ព័ន្ធនឹងករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់

ភ្នំពេញ: បើតាមសមត្ថកិច្ច ​បានឲ្យដឹងថា នៅវេលាម៉ោង ១១ និង ៣០ នាទី ថ្ងៃទី២៣ ខែមេសានេះ បានធ្វើការឃាត់ជនល្មើស ០៤ នាក់ ពាក់នឹងករណីប្រើប្រាស់ និងជួញដូរសារធាតុញៀនខុសច្បាប់ ត្រង់ចំណុចរោងចាំដី ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនល្មើស ទី ១ ឈ្មោះ ម៉ៅ ពិសិដ្ឋ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ចុងភៅ ជនជាតិខ្មែរ ទីលំនៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី២ ឈ្មោះ គឹម លាងសុភ័ក្រ្ត ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រកដ ទីលំនៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី៣ ឈ្មោះ ឆាយ ណារិទ្ធ ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅផ្ទះជួល ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងទី៤ ឈ្មោះ ហួ សុខហេង ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅផ្ទះជួល ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

វត្ថុតាងដកហូត រួមមាន៖ ក្រាបពណ៌សចំនួន ៣ កញ្ចប់តូច និងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត៕

មតិយោបល់