ព័ត៌មានជាតិ

គួរប្រុងប្រយត្ន័! ស្រ្តីម្នាក់សាកថ្មទូរសព្ទទុកចោល បណ្តាលឲ្យផ្ទុះឆេះផ្ទះ

ភ្នំពេញ: តាមសេចក្តីរាយការណ៍ពីភ្នាក់ងារបានប្រាប់ថា កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុចផ្ទះលេខ១៧២ តាមបណ្តោយផ្លូវលំ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុខ ចាន់ណា ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរ ម្ចាស់ហាងអ៊ុតសក់។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យឆាបឆេះគឺមកពីសាកថ្មទូរសព្ទចោល បង្កជាអគ្គិភ័យឆាបឆេះតែម្តង។ ក្នុងនោះខូចខាតសម្ភារ:ដូចជា៖ ផ្ទះថ្មបេតុងទំហំ ៤គុណ១៦ម៉ែត្រ, កង្ហារចំនួន១,ពូកនិងគ្រែចំនួន,និងឆេះម៉ាស៊ីនត្រជាក់ចំនួន១។

ក្នុងការជួយពន្លត់នេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៣គ្រឿងទើបអគ្គិភ័យនេះ រលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង២ និង៤៥នាទីរសៀល នាថ្ងៃខែឆ្នាំដដែល៕

មតិយោបល់