ព័ត៌មានជាតិ

សូមបង្កើនការប្រុងប្រយត្ន័! រតនគិរីម្សិលមិញមានទាំងភ្លៀងធ្លាក់ទឹកកក មានទាំងរន្ទះបាញ់មនុស្សស្លាប់!

រតនគិរី: យោងតាមផេកផ្លូវការ របស់រដ្ឋបាលខេត្តរតនគិរី បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧នេះ នៅខេត្តរតនគិរីមានករណីភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់មួយមេ និងមានធ្លាក់ទឹកកកផងដែរ។

ក្នុងហេតុការណ៍នេះបានបណ្តាលឲ្យមានបាតុភូតរន្ទះបាញ់ស្លាប់មនុស្សម្នាក់ និងរលំបង្គោលភ្លើង ប៉ាណូមួយចំនួននៅក្នុងក្រុងបានលុង ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិនាដើមរដូវនេះ ទាំងអស់គ្នា៕

មតិយោបល់