ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជនម្នាក់ ក្រោយធ្វើសកម្មភាពរំលោភសេពសន្ថវៈលើយុវតីបានសម្រេច២លើក

កណ្តាល: ភ្នាក់ងារPost News ប្រចាំខេត្តកណ្តាលបានរាយការណ៍មកថា មានករណី រំលោភសេពសន្ថវ: កាលពីវេលាម៉ោង១២យប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិកាកាប ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះផ.ច.ធ ភេទស្រី អាយុ១៧ឆ្នាំ មុខរបរកម្មការីនី ស្នាក់នៅភូមិស្ពានទំលាប់ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះ ហាន ម៉ុម ភេទប្រុស អាយុ២០ឆ្នាំ មុខរបររៀបវាំងនន ស្នាក់នៅភូមិកាកាប ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ជនសង្ស័យជាមួយនិងមិត្តភក្តិ បាននាំគ្នាទៅដើរលេងនៅវត្តប្រាសាទ ពេលនោះក៏បានជួបជនរងគ្រោះ ហើយបានសុំលេខទូរសព្ទដើម្បីទំនាក់ទំនង បន្ទាប់មកក៏ត្រឡប់ទៅផ្ទះរៀងៗខ្លួន។ លុះដល់វេលាម៉ោង៧យប់ថ្ងៃទី១៧ខែឆ្នាំដដែលនាទី ជនសង្ស័យបានទូរសព្ទទៅជនរងគ្រោះ បបួលទៅដើរលេងនឹងមើលធុងបាស់នៅភូមិរបស់ខ្លួន បន្ទាប់ពីទូរសព្ទរួច ជនសង្ស័យបានជិះម៉ូតូទៅឌុបជនរងគ្រោះនៅភូមិស្ពានទំលាប់ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ហើយបានឌុបមកភូមិកាកាប ឃុំឈ្វាំងមើលធុងបាស់ ពេលមើលរួចជនសង្ស័យបានឌុបជនរងគ្រោះទៅអង្គុយលេងនៅក្នុងរោងកញ្ចុះកន្លែងស្ងាត់ភូមិកាកាប រហូតដល់វេលាម៉ោងប្រហែល១២យប់ ជនសង្ស័យបាននិយាយលួងលោមជនរងគ្រោះ ហើយបានធ្វើសកម្មភាពរំលោភរហូតបានសម្រេច។ បន្ទាប់មកជនរងគ្រោះបានឲ្យជនសង្យ័យជូនទៅផ្ទះវិញ ប៉ុន្តែជនសង្ស័យមិនព្រមជូនទៅទេ រហូតដល់វេលាម៉ោង៤និង៣៥នាទីរសៀល ថ្ងែ១៨ខែឆ្នាំដដែលជនសង្ស័យបាននិយាយលួងលោមជនរងគ្រោះ រួចហើយក៏ធ្វើសកម្មភាពរំលោភបានសម្រេចលើកទី២ បន្ទាប់មកជនសង្ស័យបានជិះម៉ូតូឌុបជនរងគ្រោះត្រឡប់មកភូមិស្ពានទំលាប់វិញ ។

លុះស្អែកឡើងជនរងគ្រោះ បាននិយាយប្រាប់ម្តាយរបស់ខ្លួនពីរឿងជនសង្ស័យចាប់រំលោភខ្លួនបានសម្រច២លើក រហូតដល់វេលាម៉ោង៩និង៣៥នាទីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ ម្ដាយជនរងគ្រោះបាននាំជនរងគ្រោះ មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈ្វាំង។ លុះដល់វេលាម៉ោង៤និង៤០នាទីថ្ងៃទីខែឆ្នាំដដែល កម្លាំងប៉ុស្តិ៍បានធ្វើការឃាត់ខ្លួនជនសង្ស័យ បញ្ចូនមកអធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីសាកសួរ និងចាត់ការតាមនីតិវីធីច្បាប់៕

មតិយោបល់