ព័ត៌មានជាតិ

រថយន្តតូយូតាបើកបរមិនប្រយ័ត្ន បណ្តាលឲ្យក្រឡាប់ ស្លាប់និងរបួសជាច្រើននាក់

បាត់ដំបង: ភ្នាក់ងារPost News ប្រចាំខេត្តបាត់ដំបង បានរាយការណ៍មកថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត១គ្រឿងម៉ាកតូយូតា បើកក្រឡាប់ បណ្តាលឲ្យមានរបួសនិងស្លាប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ នៅចំណុចលើផ្លូវជាតិលេខ៥ ក្នុងភូមិពោធិ៍២ ឃុំគារ ខេត្តបាត់ដំបង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញរថយន្ត១គ្រឿងម៉ាកតូយូតា តាកូម៉ា ពាក់ស្លាកលេខ ភ្នំពេញ2AE-4249 ធុនតូចដឹកជញ្ជូនអ្នក ធ្វើដំណើរពីទិសភ្នំពេញទៅបាត់ដំបង លុះមកដល់ចំណុចកើតហេតុខាងលើបានក្រឡាប់ដោយខ្លួនឯងបណ្តាលឲ្យមនុស្សសា្លប់ម្នាក់ របួស៧នាក់ស្រី៤នាក់ ក្នុងនោះធ្ងន់២នាក់ស្រីម្នាក់ ចំណែកអ្នកបើកបររត់គេចខ្លួន។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយករថយន្តខាងលើ បញ្ជូនទៅការិយាល័យចរាចរណ៍ជើងគោកខេត្តបាត់ដំបង៕

មតិយោបល់