ព័ត៌មានជាតិ

ព្រលឹមមិនទាន់! រថយន្តដឹកប្រេងក្រុមហ៊ុនតេលា ក្រឡាប់នៅកំពង់ស្ពឺ

កំពង់ស្ពឺ: លោកអធិការស្រុកភ្នំស្រួច បានប្រាប់ Post News ថា មានករណី កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ មានរថយន្ត១គ្រឿងម៉ាក ISUZU ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3B-5966 បើកបរក្រឡាប់នៅបង្កឲ្យភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម។

លោកអធិការបានបន្តថា អ្នកបើកបរដោយឈ្មោះ ញូង រតន: ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

លោកបានបន្តទៀតថា រថយន្តខាងលើជារថយន្តស៊ីទែនដឹកប្រេងរបស់ក្រុមហ៊ុនតេលា បើកបរពីទិសខាងលិចទៅទិសខាងកើតមក លុះដល់ចំណុចភូមិចម្ការចេក ឃុំត្រែងត្រយឹង លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៩៣-៩៤ ក៏បានក្រឡាប់នៅលើទ្រូងផ្លូវ បណ្តាលឲ្យរថយន្តខូចខាតស្រាល៕

មតិយោបល់