ព័ត៌មានជាតិ

ស្គាល់រស់ជាតិទាំងបងទាំងប្អូនរហូតដល់នាងហើមប្រដាប់ភេទ ឃាត់បានតែជនសង្ស័យម្នាក់

ភ្នំពេញ: ភ្នាក់ងារPost News បានរាយការណ៍មកថា មានករណី យុវជនក្មេងប្រុសស្រី២នាក់ បានស្រលាញ់គ្នារហូតដល់បានបង្កាត់ភ្លើងស្នេហ៍រួមរ័ក្សបានចំនួន៥ដងរួចមកហើយ។ តែរយ:ពេលជាង២ខែមុនខាងប្រុសទៅធ្វើការនៅខេត្តមណ្ឌគិរី ធ្វើឲ្យនារីជាសង្សារជូរមាត់ ក៏បងប្រុសរបស់សង្សារបានចូលមកសុំស្នេហ៍ថ្នាក់ថ្មម រហូតបានរួមមេត្រីចំនួន២ដង លុះដល់មុនចូលឆ្នាំ៣ថ្ងៃបុរសជាសង្សារបានមកវិញដោយមិនដឹងរឿងបងប្រុសខ្លួនជាមួយនារីសង្សារសោះនោះ ក៏បានបង្កាត់ភ្លើងស្នេហ៍ជាថ្មីម្តងទៀត ចៃដន្យខាងបងប្រុសចូលទៅបន្តវគ្គ ទើបបណ្តាលឲ្យនារីរងគ្រោះ ឈឺនិងហើមប្រដាប់ភេទ ដាច់ចិត្តឃាត់ខ្លួនបុរសជាសង្សារ(ប្អូន)មកប្រគល់ឲ្យសមត្ថកិច្ចចោមចៅចាត់ការ រីឯបងប្រុសបុរសជាសង្សារបានរត់គេចខ្លួនបាត់។

ហេតុការណ៍រំលោភលើកចុងក្រោយនៅវេលាម៉ោង៩យប់ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ លុះដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ក៏ឃាត់ជនសង្ស័យម្នាក់មកប្រគល់ឲ្យសមត្ថកិច្ចនៅចំណុចភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួននោះឈ្មោះ ចក់ ឃុនឆាង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតភូមិភ្នំកុង ឃុំភ្នំកុង ស្រុកអង្គជ័យ ខេត្តកំពត។ ចំណែកជនសង្ស័យទី២ឈ្មោះ ចក់ ចន្នី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតពេជ្យសង្វារ ឃុំភ្នំកុង ស្រុកអង្គជ័យ ខេត្តកំពត រត់គេចខ្លួន អ្នកទាំង២នាក់ជាបងប្អូនបង្កើត។

នារីរងគ្រោះមានឈ្មោះ វ.ស.ន អាយុ១៧ មុខរបរកម្មការីរោងចក្រ ស្នាក់នៅភូមិកើតហេតុខាងលើ មានស្រុកកំណើត ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាអ្នកទាំង២នាក់ស្រលាញ់គ្នាបាន៧ខែ ធ្លាប់បានគ្នាចំនួន៥ដង តែកាលពីជាង២ខែមុន ខាងប្រុសទៅធ្វើការខាងធ្វើការផ្លូវថ្នល់នៅខេត្តមណ្ឌលគិរី ហើយបងប្រុសខាងជនសង្ស័យទាក់ទងសង្សាររបស់ប្អូន (នារីរងគ្រោះ )បានរួមរក្សចំនួន៣ដងមកហើយ។ លុះនៅថ្ងៃចុងក្រោយថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ បុរសជាសង្សារបានមកពីមណ្ឌលគិរី បានមកផឹកស៊ីជាមួយបងប្រុស រួចបានចូលទៅរួមរក្ស័ជាមួយនារីរងគ្រោះម្តងទៀត។ បន្ទាប់ពីចប់ បងប្រុស(ជនសង្ស័យ)បានចូលទៅរួមរក្សបន្តជាង១ម៉ោង បណ្តាលឲ្យនារីរងគ្រោះឈឺនិងហើមប្រដាប់ភេទ ហើយស្អែកឡើងក៏ទៅផ្ទះចូលឆ្នាំរៀងខ្លួន។

លុះដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ជនរងគ្រោះនិងបងប្អូនឃាត់យកមកប្រគល់ឲ្យសមត្ថកិច្ចចោមចៅ និងដាក់ពាក្យបណ្តឹងកសាងសុំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់