ព័ត៌មានជាតិ

អាសូរ! បុរសម្នាក់កាប់ដើមឈើធ្វើចម្ការ បែរជាត្រូវដើមឈើវាយស្លាប់

ពោធិ៍សាត់: មន្រ្តីនគរបាលស្រុកវាលវែង បានប្រាប់Post News ថា មានករណីបុរសម្នាក់ត្រូវឈើវាយស្លាប់ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចអូរសែន ភូមិស្ទឹងថ្មី ឃុំប្រូស៉ាយ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផាន់ ណា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាងអាឈើ ស្នាក់នៅភូមិស្ទឹងតូច ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។

ប្រភពដដែលបន្តថា មូលហេតុដែលបណ្តាលឲ្យជនរងគ្រោះស្លាប់ កាប់រលំឈើធ្វើចម្ការ។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុ និងប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់