ព័ត៌មានជាតិ

អាណិតណាស់! សិស្សសាលាបឋមសិក្សាជម្ពូវ័ន្តម្នាក់ ចេញពីរៀនដើរឆ្លងផ្លូវទៅផ្ទះត្រូវម៉ូតូមិនចាំម៉ាកបុកខ្ទាតសន្លប់មួយសន្ទុះធំ!

ភ្នំពេញ: ក្មេងប្រុសម្នាក់ ដើរឆ្លងផ្លូវបំណងឡើងស្ពានអាកាសថ្មើរជើងនៅមុខវិទ្យាល័យជម្ពូវ័ន្ត ត្រូវបានម៉ូតូមួយគ្រឿងមិនចាំម៉ាក បុកពេញទំហឹងខ្ទាតសន្លប់មួយសន្ទុះធំទើបដឹងខ្លួនវិញ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១ ថ្ងៃត្រង់ទី២៤ ខែមេសា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវជាតិលេង៤ ទល់មុខនឹងវិទ្យាល័យជម្ពូវ័ន្ត ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

កុមារា ខាងលើមិនត្រូវបានស្គាល់ឈ្មោះនោះទេ គ្រាន់តែដឹងថា មានអាយុប្រហែល៩ឆ្នាំ ជាសិស្សសាលាបឋមសិក្សាជម្ពូវ័ន្ត ស្នាក់នៅភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញកុមារារងគ្រោះ បានចេញពីសាលាទៅផ្ទះដោយដើរឆ្លងផ្លូវបំណងឡើងស្ពានអាកាសថ្មើរជើងនៅខាងមុខវិទ្យាល័យជម្ជូវ័ន្ត តែកំពុងតែដើរឆ្លងផ្លូវនោះ ក៏ត្រូវម៉ូតូមិនស្គាល់ម៉ាកមួយគ្រឿង បើកបុកឡើងខ្ទាតបណ្តាលឲ្យសន្លប់បាត់មាត់ឈឹង លុះមួយសន្ទុះធំក្រោយមក ទើបដឹងខ្លួនឡើងវិញ ចំណែកម៉ូតូគេចខ្លួនបាត់។

ក្រោយពេលកើតហេតុ កុមារារងគ្រោះត្រូវបានក្រុមគ្រួសារដឹកតាមម៉ូតូទៅព្យាបាលនៅមន្ទីរពេទ្យផងដែរ៕

មតិយោបល់