ព័ត៌មានជាតិ

ប្រច័ណ្ឌបងថ្លៃនិងប្រពន្ធខ្លួនឯង បែរជាដុតផ្ទះអ្នកដ៏ទៃ ផ្អើលទាំងកណ្តាលថ្ងៃត្រង់!

ពោធិ៍សាត់: នាយផ្នែកមន្រ្តីនគរបាលស្រុកវាលវែង បានប្រាប់Post News ថា កាលពីវេលាម៉ោងជាង១រសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ មានករណីដុតផ្ទះអ្នកដទៃមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃត្រង់ ស្ថិតនៅភមិផ្ចឹកជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អៀង ចិន ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកម្ចាស់ផ្ទះឈ្មោះ រួម សុខនឿត ភេទស្រី អាយុ៤០ឆ្នាំ។
ប្រភពដដែលបន្តថា មូលហេតុមកពីការប្រច័ណ្ឌបងថ្លៃនិងប្រពន្ធរបស់ខ្លួនជាមួយអ្នកដទៃ។

ក្រោយពីទទួលព័ត៌មានសមត្ថ បានចុះដល់កន្លែងកើតហេតុ នឹងធ្វើការឃាត់ខ្លួនមុខសញ្ញាបានតែម្តង។ ក្នុងនោះសម្ភារ:ខូចខាតមាន៖ផ្ទះមួយខ្នងទំហំ៥គុណ៧ជញ្ជាំក្ដាប្រក់សង័្កសីនិងសម្ភារ:មួយចំនួនទៀត៕

មតិយោបល់