ព័ត៌មានជាតិ

បាឡែនបើកវ៉ាបុករថយន្តហ៊ីយ៉ាន់ដាយនិងបន្តទៅបុករថយន្តមួយគ្រឿងទៀត ខូចខាតយ៉ាងដំណំ

ព្រៃវែង: លោកអធិការស្រុកស្វាយអន្ទរ បានប្រាប់ Post News ថា មានករណី គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តបានឡែន បើកវ៉ាបុករថយន្ត និងបន្តទៅបុករថយន្ត១គ្រឿងទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានកើឡើងកាលពីវេលា១និង២៥នាទីរសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ៨ ចំណុចផ្លូវចូលវត្ត
ព្រៃខ្វែក ភូមិក្រចាបទី១ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

លោកអធិបានបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AM-4241 អ្នកបើកបរមិនស្គា
ល់អត្តសញ្ញានបើកពីទិសខាងកើតទៅលិច ស្របទិសគ្នា បានជែងវ៉ាបុកចំចំហៀងខាងមុខរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខសៀមរាប3A-1855បើកដោយឈ្មោះ សែម ចម្រើន ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅភូមិអំពងទេ ឃុំអំពងទេ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ រួមដំណើរគ្នា២នាក់ ហើយរថយន្តបង្កបានរេចង្កូតទៅបុកនិងរថយន្ត១គ្រឿងទៀតទិសដៅផ្ទុយ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3A-5917បើកដោយឈ្មោះ សួន សាន ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិមានជ័យ ឃុំចុងអំពិល ស្រុកកញ្ច្រៀច ។

ក្នុងករណីនេះបណ្តាលឲ្យរថយន្តខូចខាតទាំង៣គ្រឿង ហើយមិនមាននរណារងរបួសទេ។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងបាននាំយករថយន្តទាំង៣គ្រឿងមករក្សាទុកនៅប៉ុស្តិព្រៃខ្លា រង់ចាំការដោះស្រាយគ្នានាពេលក្រោយតាមនីតិវិធីច្បាប់៕

មតិយោបល់