ព័ត៌មានជាតិ

ព្រឹកនេះ! លោក នុត វត្ថា ត្រូវបានផ្ទេរមកកាន់ខេត្តកណ្តាល ជំនួសលោក ទាវ សាវឿន ចូលនិវត្តន៍

កណ្តាល: ភ្នាក់ងារ Post News បានរាយការណ៍មកថា ដោយលោក ទាវ សាវឿន ប្រធានសាខាពន្ធដាខេត្តកណ្តាល ដល់អាយុចូលនិវត្តន៍នោះ រាជរដ្ឋាភិបាលបានតែងតាំងលោក នុត វត្ថា ជំនួសនិងបានរៀបចំប្រកាសផ្ទេរភារកិច្ច នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តខេត្តកណ្តាល ក្រោមអធិបតីភាពលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពីប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីសាលាខេត្តជាច្រើនទៀត៕

មតិយោបល់