ព័ត៌មានជាតិ

អាសូរណាស់! អគ្គិភ័យលេបត្របាក់ផ្ទះស្រ្តីមេមាយក្រីក្រម្នាក់ អស់ទាំងស្រុងនៅកំពង់ឆ្នាំង

កំពង់ឆ្នាំង: លោកមេប៉ុស្តិ៍មេលំ បានប្រាប់ Post News ថា មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ១ខ្នងអស់ទាំងស្រុង កាលពីវេលាម៉ោង៣និង២៥នាទីរសៀល ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅភូមិ មេលំ ឃុំមេលំ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

លោកមេប៉ុស្តិ៍បានបន្តថា ម្ចាស់ផ្ទះមានឈ្មោះ ហែម គុន ភេទស្រី អាយុ៦៧ឆ្នាំ មេមាយក្រីក្រនៅក្នុងបន្ទុកគ្រួសារ៨នាក់។

ប្រភពដដែលបន្តថា មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យឆាបឆេះ ដោយសារទុស្សេខ្សែភ្លើង ក្នុងនោះខូចខាតទ្រព្យសម្បត្តិអស់ទាំងស្រុង៕

មតិយោបល់