ព័ត៌មានជាតិ

ឆេះម៉ូតូស្ទេបខ្ទេចទល់មុខក្រុមហ៊ុនយ៉ាម៉ាហា សង្ស័យមានអ្នករបួស

ភ្នំពេញ: យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា មុននេះបន្តិចមានករណីអគ្គិភ័យមួយបានឆាបឆេះម៉ូតូម៉ាក ស្ទេប ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 1AC-6445 បណ្តាលឲ្យឆេះខ្ទេច សង្ស័យថាមានអ្នករបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង១៥នាទី រសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចទល់មុខក្រុមហ៊ុនយ៉ាម៉ាហា ក្បែរស្ពានអាកាសថ្មី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុ ម៉ូតូដែលឆេះខាងលើ ត្រូវបានគេដាក់តាមកងបីយកទៅបាត់តែម្តងនៅសល់តែស្បែកជើងអ្នកដែលជិះម៉ូតូដែលត្រូវភ្លើងឆេះតែប៉ុណ្ណោះ៕

មតិយោបល់