Post News Media ព័ត៌មានជាតិ សមត្ថកិច្ចកម្...

សមត្ថកិច្ចកម្ពុជា ឃាត់ខ្លួនជនជាតិវៀតណាមនិងឥណ្ឌាជាង១០នាក់ ដែលមកស្នាក់នៅខុសច្បាប់

ភ្នំពេញ: ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ម៉ោង២ និង៣០នាទី កម្លាំងការិយាល័យគ្រប់គ្រងជនបរទេសនគរបាលរាជធានីភ្នំពេញ បានសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវីធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អាជ្ញាធរមូលដ្ឋានខណ្ឌទួលគោក ដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការរងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងបានចុះត្រួតពិនិត្យការស្នាក់នៅរបស់ជនបរទេសនៅតាមបណ្តាហាងកាហ្វេ ហាងម៉ាស្សាកោសជប់ មួយចំនួន ស្ថិតនៅផ្លូវ២៣០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជាលទ្ធផល សមត្ថកិច្ចពិនិត្យរកឃើញជនបរទេសសរុបចំនួន១៣នាក់ ក្នុងនោះមានប្រុស៧នាក់ មាន២សញ្ជាតិ ក្នុងនោះមាន ជនជាតិ វៀតណាមចំនួន ១២នាក់ស្រី៦នាក់ និងជនជាតិឥណ្ឌាម្នាក់ ដែលលួចឆ្លងដែន និងកំពុងលួចស្នាក់នៅគ្មានលិខិតឆ្លងដែន ធ្វើការងារខុសច្បាប់ និងកំពុងលួចស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារគ្មានឯកសារត្រឹមត្រូវ នៅក្នុងប្រទេសកម្ពុជា ហើយបច្ចុប្បន្ន ចំពោះជនបរទេសទាំង១៣នាក់ខាងលើ ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានបន្តនីតិវិធីតាមផ្លូវច្បាប់៕

Loading...