Post News Media ព័ត៌មានជាតិ ប៉ុន្មានថ្ងៃខ...

ប៉ុន្មានថ្ងៃខាងមុខបាតុភូតរន្ទះបាញ់និងខ្យល់កន្ត្រាក់នឹងកើតមានកាន់តែច្រើនក្នុងប្រទេសកម្ពុជា!

ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពអាកាសធាតុ បានឲ្យដឹងថា កម្រិតសម្ពាធទាបលើផ្ទៃដី បន្តគ្របដណ្តប់លើប្រទេសកម្ពុជា ទន្ទឹមនឹងនោះ ខ្យល់បានវិវត្តនិងចាប់ផ្តើមប្តូរទិសដៅបក់មកពីទិសខាងត្បូង និងទិសនិរតី។

ក្នុងនោះក៏មានការធ្លាក់ភ្លៀងរាយប៉ាយក្នុងក្របខណ្ឌ័ស្ទើរទូទាំងប្រទេស រហូតដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧។

បញ្ជាក់បន្ថែមថា នៅថ្ងៃទី២៨ ទី២៩ និងទី៣០ ខែមេសា បាតុភូតតន្ទះ និងខ្យល់កន្ត្រាក់ អាចនឹងកើតមានឡើងកាន់តែច្រើននៅតំបន់វាលទំនាប និងតំបន់ខ្ពស់រាបផងដែរ៕

Loading...