Post News Media ព័ត៌មានជាតិ ទើបតែចេញពីពន្...

ទើបតែចេញពីពន្ធនាគារមិនរៀងចាល! ជួញដូរគ្រឿងញៀនទៀត ជាប់ខ្នោះសមត្ថកិច្ច

កណ្តាល: ភ្នាក់ងារPost News បានរាយការណ៍មកថា មានបុរសម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័នឹងករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់។

ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិព្រែកក្ដាម១ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ជុំ ធានី ហៅឃ្នី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ លក់ទឹកកក មានទីលំនៅភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។ ក្នុងនោះដកហូតវត្ថុតាងបាន ម្សៅក្រាមពណ៌សថ្លា មេតំហ្វេតាមីន ម៉ាទឹកកក ICE សង្ស័យជាសារធាតុញៀន១កញ្ចប់តូច,ទូរសព្ទ១គ្រឿង ម៉ាកNokiaចុចពិល។

មុនឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងជំនាញបានទទួលព័ត៌មានថា មានជនសង្ស័យជាមុខសញ្ញាកំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀន នៅចំណុចខាងលើ បន្ទាប់មកកម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍កោះចិន បានចុះបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យនិងដកហូតវត្ថុតាងដូចខាងលើតែម្តង។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរនិងបន្តចាត់ការតាមនីតិវិធីច្បាប់៕

Loading...