ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនខុសច្បាប់

ភ្នំពេញ: ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សហការជាមួយនិងនគរបាលប៉ុស្តិ៍ឬស្សីកែវ ធ្វើការឃាត់ខ្លួនបានជាក់ស្តែង ដកហូតបានថ្នាំញៀនចំនួន១កញ្ចប់ធំ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង២និង២០នាទី យប់ឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចសួនច្បារសូគីម៉ិច ផ្លូវជាតិលេខ៥ ក្រុម៤ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ សុន សារ៉ាត់ ហៅបារាំង ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលផ្លូវបេតុ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ មុខរបរមិនពិតប្រាដក (ជួញដូរ) និងជនសង្ស័យទី២ឈ្មោះ វ៉ា សម្បត្តិ ភេទប្រុស អាយុ៣១ឆ្នាំ នៅផ្ទះលេខ១០៨ ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ មុខរបរ នៅផ្ទះ។

ក្នុងនោះដែរ សមត្ថកិច្ចដកហូតបាន ក្រាម ពណ៌សថ្លា ចំនួន១កញ្ចប់ធំ,
ទូរសព្ទម៉ាកT.Max ១គ្រឿង និងម៉ូតូម៉ាក XR ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FG-2507មួយគ្រឿងផងដែរ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ប៉ុស្តិ៍ឬស្សីកែវ ដើម្បីសាកសួរ និងកសាងសំណុំរឿងបន្តបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ កសាងសំណុំរឿងបន្តទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់