ព័ត៌មានជាតិ

First News ៖ មុននេះបន្តិច មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តកូរ៉ូឡា បុកម៉ូតូឌ្រីមសង់០១៤ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: តាមសេចក្តីរាយការណ៍ពីភ្នាក់ងារPost News បានឲ្យដឹងថា​ មុននេះបន្តិចមាន គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តកូរ៉ូឡា បុកកិនម៉ូតូឌ្រីម០១៤ មិនបណ្តាលឲ្យមានអ្នកណារងរបួសឡើយ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១យប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងធ្នឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ព័ត៌មានលម្អិតPost News នឹងផ្សាយជូនបន្តទៀត។ ហើយក៏មានការផ្សាយផ្ទាល់នៅលើផេកPost News Media ផងដែរ៕

មតិយោបល់