ព័ត៌មានជាតិ

Update៖ កុងតឺន័រមួយគ្រឿងក្រឡាប់ផ្ងារជើងនៅលើស្ពានអាកាសមុនីវង្សចាស់

ភ្នំពេញ: រថយនកុងតឺន័រ ម៉ាកហ៊ីណូ ធន់ធំមួយគ្រឿង បានបើកមកក្រឡប់នៅគល់ស្ពានអាកាសព្រះមុនីវង្សចាស់ បង្កឲ្យមានការកកស្ទះ នឹងភ្ញាក់ផ្អើលយ៉ាងខ្លាំង តែសំណាងល្អដែលមិនបណ្តោយឲ្យនរណាម្នាក់រងរបួសនោះឡើយ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨ និង១០នាទីយប់ ថ្ងែទី២៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចគល់ស្ពានអាកាសព្រះមុនីវង្សចាស់ ក្នុងសង្កាត់ច្បារអំពៅ១ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តកុងតឺន័រ មួយគ្រឿងម៉ាកហ៊ីណូ ធន់ធំ ពាក់ស្លាកលេខ ភ្នំពេញ 3B-1738 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតមកលិច ខណ:ពេលមកដល់កន្លែងកើតហេតុ មិនដឹងយ៉ាងម៉េច ក៏បានឃើញរថយន្តនោះក្រឡាប់តែម្តង។

ចំណែកសមត្ថកិច្ចជំនាញម្នាក់បានឲ្យថា រថយន្តហ៊ីណូ នេះ ក្រឡប់ដោយសារតែបើកលឿនពេក ពេលដែលមកដល់កន្លែងកើតហេតុ បត់ចង្កូតខ្លាំងពេក បណ្តោយឲ្យរថយន្តអស់លំនឹង ក៏បណ្តាលរថយន្តក្រឡាប់តែម្តងទៅ។ ប៉ុន្តែសំណាងល្អដែលមិនបណ្តោយឲ្យនរណាម្នាក់រងរបួសនោះឡើយ។ ចំណែកអ្នកបើកបររថយន្តវិញ បានរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុព្រោះតែរថយន្តមិនបានប៉ះពាល់ដល់ស្ពាននឹងមិនបង្កឲ្យនរណាម្នាក់រងរបួសនោះ ត្រូវបានសមត្ថកិច្ចប្រគល់រថយន្តឲ្យទៅម្ចាស់រថយន្តវិញ ជាធម្មតា៕

មតិយោបល់