Post News Media ព័ត៌មានជាតិ ប្រុងប្រយត្ន័...

ប្រុងប្រយត្ន័បងប្អូន! កម្លាំងសុខាភិបាលរកឃើញឱសថចំនួន៨មុខ ហួសកាលបរិច្ឆេទ!

កំពង់ស្ពឺ: កាលពីព្រឹកថ្ងៃទី ២៦-២៧ ខែមេសា ឆ្នាំ២០១៧ ការិយាល័យសុខាភិបាល កងរាជអាវុធហត្ថនៅខេត្តកំពង់ស្ពឺ លោកនាយចំណង់ ស្រេង ហួរ បានចូលរួមជាមួយគណ:កម្មការ លប់បំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលឯកជន ដឹកនាំដោយលោក សាយ សាវី អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានចុះស្រុកឧដុង្គ និងបានពិនិត្យកន្លែងលក់ឪសថចំនួន៣៨កន្លែង។

ក្នុងនោះ បានធ្វើការដកហូតឱសថបានចំនួន៨ មុខ ដែលហួសកាលបរិច្ឆេទ និងផ្ទះអត់ច្បាប់១ កន្លែង ហើយក្រុមការងារបានធ្វើកំណត់ហេតុបញ្ឈប់ ជាបណ្តោះអាសន្នឈ្មោះ ឡាយ សុខលី ភេទស្រី អាយុ៤៨ ឆ្នាំនៅភូមិផ្សារ ក្រាំងចេក ឃុំក្រាំងចេក ស្រុកឧដុង្គផងដែរ៕

Loading...