ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យបាន៧នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន

ភ្នំពេញ: នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ប្រើពេលត្រឹមតែ១ម៉ោងប៉ុណ្ណោះ សមត្ថកិច្ចអាវុធហត្ថខណ្ឌមានជ័យ សហកាជាមួយការិយាល័យប្រឆាំងគ្រឿងញៀនក្រុង ឃាត់ខ្លួនជនសង្ស័យបាន៧នាក់ ស្រី៣នាក់ ត្រូវបានឃាត់ខ្លួនក្នុង កិច្ចប្រតិបត្តិការបង្រ្កាបទីតាំងចែកចាង និងប្រើប្រាស់គ្រឿងញៀនចំនួន៣កន្លែងផ្សែងគ្នា ស្ថិតនៅភូមិទ្រា និងភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅក្នុងប្រតិបត្តិកានេះកម្លាំងបានធ្វើកាដកហូតបានថ្នាំញៀនបានចំនួន១០កញ្ចប់តូច និងជញ្ជើងថ្លឹងថ្នាំចំនួន ២ រួមនឹងសម្ភារ:ជក់មួយចំនួន។ រីឯ ជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ ការិយាល័យគ្រឿងញៀនក្រុងដើម្បីចាត់វិធានកាតាមផ្លូវច្បាប់៕

មតិយោបល់