ព័ត៌មានជាតិ

ទឹកប្តូរនិស្ស័យ! ស្រវឹងវាយច្របាច់កប្រពន្ធនិងបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ជាប់ខ្នោះសមត្ថកិច្ច

កណ្តាល: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនក្រោយពីផឹកស្រវឹងធ្វើសកម្មភាពបង្កហិង្សាវ វាយនិងច្របាច់កប្រពន្ធរួចវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះជាញឹកញាប់ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិវិហារសួគ៌ត្បួង ឃុំ វិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ(ប្រពន្ធ)មានឈ្មោះ យ៉យ សារិន ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិ ឃុំ កើតហេតុ(របួសត្រូវប្តីច្របាច់កនិងខូចខាតបែកកញ្ចក់ទូរ) ។ ចំណែកជនសង្ស័យជាប្តីមានឈ្មោះ ហាក់ ហួត ភេទប្រុស អាយុ៤៦ឆ្នាំមុខរបរកសិករ ស្នាក់នៅភូមិ ឃុំ កើតហេតុ ។

តាមការឲ្យដឹងពីស្ត្រីរងគ្រោះជាប្រពន្ធបានឲ្យដឹងថា កន្លងមកជនសង្ស័យជាប្តីធ្លាប់ប្រព្រឹត្តអំពើហិង្សាលើខ្លួនជាប្រពន្ធច្រើនលើក ហើយក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍ធ្លាប់អប់រំ២លើកមកហើយ។ ជាក់ស្តែងនៅថ្ងៃកើតហេតុ ប្តីផឹកស្រាស្រវឹងមានទំនាស់ពាក្យសម្តីជាមួយប្រពន្ធ ក៏បានស្ទុះទៅច្របាច់កប្រពន្ធ តែប្រពន្ធបានរើបម្រាស់រួចរត់មកប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍វិហារសួគ៌កម្លាំងប៉ុស្តិ៍ចុះអន្តរាគមន៍ តែជនសង្ស័យជាប្តីបានរត់គេចខ្លួន។ រហូតដល់ម៉ោងកើតហេតុ ជនសង្ស័យជាប្តីផឹកស្រាស្រវឹង ចូលមកផ្ទះតាមរកវាយប្រពន្ធ តែប្រពន្ធរត់គេចចេញពីផ្ទះជនសង្ស័យបានវាយបំបែកកញ្ចក់ទូរសមត្ថកិច្ចប៉ុស្តិ៍ចុះឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក បន្តអនុវត្តតាមនីតិវិធីច្បាប់តែម្តង៕

មតិយោបល់