ព័ត៌មានជាតិ

ដីកាបង្គាប់ឲ្យចាប់ខ្លួនបុរសម្នាក់ ពាក់ពន្ធ័ករណីឆបោក និងរំលោភលើសេចក្តីទុកចិត្ត

កណ្តាល: បុរសវ័យចំណាស់ម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមការអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន ពាក់ពន្ធ័ករណីឆបោក និងរំលោភលើសេចក្តីទុកចិត្ត។

ការចាប់ឃាត់ខ្លួនបានធ្វើឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិទទួលពង្រ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

មុនឈានដល់ការចាប់ឃាត់ខ្លួន កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស៊ីធរ សហការជាមួយកម្លាំងផ្នែកនគរបាល យុត្តិធម៌ស្រុក បានចុះស្រាវជ្រាវស៊ើបអង្កេត ចាប់ខ្លួនតាមដីកាជនសង្ស័យឈ្មោះ រៀម ថៃ ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរ គណ:កម្មាធិការវត្ត ទីលំនៅបច្ចុប្បន្ន្ន នៅភូមិទទួលពង្រ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ដីកាលេខ៖ ៥៩៧ ចុះថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០១៦ របស់លោក ហុក វ៉ាន់ធីណា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល ។

ពីបទ ឆបោក និងរំលោភលើសេចក្តីទុកចិត្តប្រព្រឹត្តនៅភូមិទូលពង្រ ឃុំ ស៊ីធរ ស្រុកខ្សាច់‌កណ្ដាល ខេត្តកណ្តាល កាលពីអំឡុងឆ្នាំ២០១៥ ចំពោះករណីនេះ សមត្ថកិច្ច បន្តចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់