ព័ត៌មានជាតិ

អ្នករើសអេតចាយមានទំនាស់ទាញកាំបិតកាប់គ្នា ជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌ៧មករា ធ្វើការចាប់ខ្លួន ក្រោយពីបានបង្កហិង្សាទាញកាំបិតកាប់ទៅលើ បុរសម្នាក់ បណ្តាលឲ្យរងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤៥នាទី យប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខផ្ទះលេខ១១៤ អគារប្តូរប្រាក់លី ហួរ ផ្លូវ២១៧ ក្រុម៥៩ ភូមិ៩ សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យដែលចាប់ខ្លួនខាងលើនេះ មានឈ្មោះ ងួន វណ្ណ: ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ដកហូតបាន កាំបិតបុ័ងតោចំនួន១ ដងជ័រ ពណ៌ស្លាទុំ។

ចំណែកជនរងគ្រោះមានឈ្មោះ សុខ ស្លេក ភេទប្រុស អាយុ២៧ឆ្នាំ មុខរបររើសអេតចាយ ទីលំនៅមិនពិតប្រាកដ ត្រូវជនសង្ស័យជាជនដៃដល់ កាប់បណ្តាលឲ្យរបួស បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ចំណែកជនសង្ស័យវិញ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលខណ្ឌ៧មករា ឃាត់ខ្លួនបណ្តោះអាសន្ននិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់