ព័ត៌មានជាតិ

ហួសចិត្ត! គ្រាន់តែរឿងអញ្ចឹងសោះ បុរសម្នាក់ទាញកាំបិតកាប់គ្នា

បាត់ដំបង: ភ្នាក់ងារPost News ប្រចាំខេត្តបាត់ដំបង បានរាយការណ៍មកថា បុរសម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាកើពន្ធ័នឹងករណីប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។

ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ត្រងចំណុចក្រុមទី៣២ ភូមិចម្ការសំរោង២ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនបង្កមានឈ្មោះ មាន ណាន់ ហៅកុយ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញជនបង្កបានយកកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះឈ្មោះ យឿន សីហា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិចម្ការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ចំត្រងកដៃស្តាំ១កាំបិត បណ្តាលឲ្យដាច់សសៃដៃពេលដែលជនរងគ្រោះចូលទៅសួរហេតុផលករណីមើលមុខគ្នាមិនបាន។

បច្ចុប្បន្នះ ជនសង្ស័ខាងលើ ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្នាននគរបាលក្រុងបាត់ដំបង ធ្វើការសាកសួរនិងកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់