ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រា សង្ស័យកំរោលចូលចងកសម្លាប់ខ្លួន!

បាត់ដំបង: ភ្នាក់ងារPost News បានរាយការណ៍មកថា មានករណីបុរសម្នាក់ ធ្វើអត្តឃាត ចងក សម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ នៅចំណុចក្រុម១៣ ភូមិអណ្តូងត្រាច ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលធ្វើអត្តឃាត ចងក សម្លាប់ខ្លួនមានឈ្មោះ ដុង ផា អាយុ២១ឆ្នាំភេទប្រុស ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

ក្នុងនោះសមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យបុរសខាងលើ ចងក មកពីស្រវឹងស្រា និងកម្រោលចូល៕

មតិយោបល់