ព័ត៌មានជាតិ

យុវតីម្នាក់ ត្រូវបានជនមិនស្គាល់មុខប៉ងរំលោភតែមិនសម្រេចរត់មកប្តឹងសមត្ថកិច្ច

ភ្នំពេញ: យុវតីម្នាក់ត្រូវបានម្តាយឪពុក នាំមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ បន្ទាប់ពីត្រូវជនល្មោភកាមម្នាក់ប៉ុនប៉ងធ្វើសកម្មភាពចាប់រំលោភកូនស្រីរបស់គាត់ តែពុំបានសម្រេច។

បើយោងតាមសម្តីរបស់ម្តាយយុវតីរងគ្រោះខាងលើបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ រូបគាត់និងប្តី បាននាំគ្នាទៅលេងស្រុកកំណើត នៅឯខេត្តព្រៃវែង ដោយទុកកូនស្រីគាត់រងគ្រោះខាងលើ ឈ្មោះ ស.រ.ស អាយុ១៥ឆ្នាំ និងកូនប្រុសគាត់ម្នាក់ទៀត ឲ្យនៅបន្ទប់ជួល តាមបណ្តោយផ្លូវឌួងងៀប ភូមិដំណាក់ធំ៣សង្កាត់ស្ទឹងមានជយ័ ខណ្ឌមានជយ័ រាជនីភ្នំពេញ។ លុះនៅវេលាម៉ោង១ និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ស្រាប់តែឮសម្លេងកូនស្រីគាត់ទូរសព្ទប្រាប់គាត់ថា មានគេចាប់រំលោភនាង ។ ក្រោយពេលឮដំណឹងនេះភ្លាមរូបគាត់និងប្តីបានជិះម៉ូតូឌុបគ្នាត្រឡប់មកភ្នំពេញវិញទាំងយប់។

បើតាមការរៀបរាប់ពីយុវតីរងគ្រោះខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ រូបនាងបានឮសម្លេងឆ្កែព្រុស ក៏បើកទ្វារចេញមកមើល ក៏លេចមុខជនសង្សយ័ម្នាក់ដែលជាមនុស្សស្គាល់មុខគ្នា តែពុំស្គាល់អត្តសញ្ញាណ បានមកធ្វើសកម្មភាពចាប់ឱបថើបនាង។ ខណ:នោះក៏បានប្រតាយប្រតប់គ្នា តែត្រូវបងប្រុសនាងចេញមកជួយទាន់ ទើបធ្វើឲ្យជនសង្សយ័ផ្អើល លើកខោរត់គេចខ្លួនបាត់ស្រមោល។

ប្រភពដដែលបន្តថា ក្រោយពេលកើតហេតុហើយនោះ ក៏ស្រាប់តែមាន ម៉ូតូណៃហត របស់សមត្ថកិច្ច២គ្រឿង មានគ្នា៤នាក់ បានជិះម៉ូតូមកសម្លុត បងប្រុស យុវតីរងគ្រោះ ហើយក៏ជិះម៉ូតូចេញទៅបាត់ មិនដឹងថាជាសមត្ថកិច្ចខាងណានោះទេ៕

មតិយោបល់