Post News Media ព័ត៌មានជាតិ អាជ្ញាធរខណ្ឌជ...

អាជ្ញាធរខណ្ឌជ្រោយចង្វារបានចុះវាយកម្ទេចសំណង់លោក ជា សុ៊នហាក់ ដែលសង់ប៉ះពាល់ដល់ស្ថានីយ៍ទឹកស្អាតជ្រោយចង្វារ

(ភ្នំពេញ) ៖ អាជ្ញាធរខណ្ឌជ្រោយចង្វារបានចុះវាយកម្ទេចសំណង់មួយកន្លែង​ ​ដែលជា​របស់លោក​ ជា​ សុ៊នហាក់ ដែលបានធ្វើឲ្យប៉ះពាល់ដល់ច្រាំងទន្លេ​ និងស្ថានីយ៍បូមទឹកនៅមុខរោងចក្រផលិតទឹកស្អាតជ្រោយចង្វារ ដែលស្ថិតនៅច្រាំងទន្លេ​ ភូមិ​ នៅព្រឹកថ្ងៃទី២៥​ ខែមីនាឆ្នាំ២០១៦​ ។ 
បើតាមការបញ្ជាក់របស់លោក ហាក់ វុទ្ធី អនុប្រធាននាយកដ្ឋានសវនកម្មរដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ បានប្រាប់ថា ម្ចាស់ទីតាំងដែលបានសាងសង់សំណង់រឹងនៅជិតស្ថានីយ៍បូមទឹកស្អាតនោះ​ គឺបានលួចធ្វើរបងតាំងពីឆ្នាំ២០១៤ បើទោះបីជាអាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ បានចេញលិខិតហាមឃាត់ម្ចាស់សំណង់ឈ្មោះ​ ជា​ សុ៊នហាក់​ ក៏ដោយ​នៅតែម្ចាស់សំណង់ខាងលើមិនព្រមធ្វើតាម​ ។ 
លោក ហាក់ វុទ្ធី បានបន្តទៀតថា ក្នុងការលួចសាងសង់របង​ និងធ្វើសំណង់រឹងនៅជិតស្ថានីយ៍បូមទឹក​ បានបង្កឲ្យប៉ះពាល់ដល់រោងចក្រផលិតទឹកស្អាតរបស់រដ្ឋករទឹក ស្វយ័តក្រុងភ្នំពេញ ដែលមានតួនាទីយ៉ាងសំខាន់​ ក្នុងការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ​ ។ 
លោក​ ហាក់​ វុទ្ធី​ បានរំលឹកទៀតថា កាលពីឆ្នាំ២០០៥ ម្ចាស់ទីតាំងខាងលើនេះ​ បានសាងសង់សំណង់រឹង ដើម្បីស្តកខ្សាច់ ដែលបូមពីទន្លេ តែក្រោយមកខាងរោងចក្រផលិតទឹកស្អាត បានស្នើទៅអភិបាលខណ្ឌឫស្សីកែវ លោក ឃ្លាំង ហួត ចុះមកទប់ស្កាត់ ទាន់ពេល លុះមកដល់ឆ្នាំ២០១៤ ស្រាប់តែម្ចាស់ទីតាំងខាងលើនេះ បានលួចសាសង់សំណង់រឹងនៅពេលយប់ បានធ្វើចេញជារបង​ ហើយបានរំលោភលើច្រាំងទន្លេទៀតផង​ ។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១០​ ខែមករា​ ឆ្នាំ២០១៦​ គណ:កម្មការចំរុះដែលដឹកនាំដោយលោក​ ហុ៊យ​ សារុន​ អភិបាលរងខណ្ឌជ្រោយចង្វារ បានជូនដំណឹងនិងធ្វើកំណត់ហេតុតំរ៉ូវឱ្យម្ចាស់សំណង់រុះរើខ្ចូសដែលសង់នៅច្រាំងទន្លេ តែម្ចាស់សំណង់មិនបានអនុវត្តតាមនោះទេ ។ 
ក្រោយមកអាជ្ញាធរខណ្ឌជ្រោយចង្វារបានចេញសេចក្តីជូនដំណឹងនិងដាក់ឱសានវាតឱ្យរុះរើចេញជាច្រើនលើកច្រើនសារមកហើយ តែមិនបានលទ្ធផលឡើយ​ ។ ដោយគាត់មិនអនុវត្តតាមអ្វីដែលជាសេចក្តីជូនដំណឹងរបស់អាជ្ញាធរ បុ៉ន្តែពេលនេះអាជ្ញាធរនឹងប្រើធម៌ក្តៅចំពោះការយកច្រាំងទន្លេធ្វើជាកម្មសិទ្ធិរបស់ខ្លួន​ ។

ក្រោយមកខាងមន្ត្រីស្ថានីយ៍បូមទឹកស្អាត​ បានរាយការណ៍ទៅអភិបាលខណ្ឌ និងអភិបាលក្រុង ចំនួន​ ០២ដង ទើបនៅដើមខែមករា ឆ្នាំ២០១៦ សាលារាជធានីភ្នំពេញ បានសម្រេចឲ្យអាជ្ញាធរចាត់វិធានការណ៍ ជាបន្ទាន់រហូតចុះមកវាយកម្ទេច ចោលនៅថ្ងៃនេះតែម្តង​ ៕​

   
    
    
    
    
    
   

Loading...