ព័ត៌មានជាតិ

យានយន្តជាង១០០គ្រឿងត្រូវនគរបាលចេញប័ណ្ណពិន័យបទល្មើស 

(ភ្នំពេញ): បើតាមមន្រ្តីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃបានប្រាប់ថា យានយន្តជាង១០០គ្រឿង ត្រូវបាននគរបាលចេញប័ណ្ណពិន័យបទល្មើស ខណ:សមត្ថកិច្ចបានដាក់គោលដៅ ពង្រាយត្រួតពិនិត្យគ្រឿងស្រវឹង កាលពីថ្ងៃព្រហស្បត្តិ៍ ម្សិលមុិញ ។
ក្រោយពីមានការត្រួតពិនិត្យ អ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង កាលពីថ្ងៃទី ២៤ ខែ មីនា ឆ្នាំ២០១៦ ប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ និងចរាចរណ៍នៃអគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ រុណ រ័ត្នវាសនា បានប្រាប់ថា យានយន្ត ដែលបានធ្វើការត្រួតពិនិត្យមាន ចំនួន = ៥៥២ គ្រឿង- ម៉ូតូចំនួន = ៣៤៦ គ្រឿង – រថយន្ត: = ២០៦ គ្រឿង ។ក្រៅពីនោះយានយន្តដែលបានចេញប័ណ្ណពិន័យបទល្មើសចំនួន = ១៤៣ គ្រឿង- ម៉ូតូ. = ១២៤ . គ្រឿង – រថយន្ត = ១៩ គ្រឿង ។ ក្រៅពីសមត្ថកិច្ចអប់រំអ្នកបើកបរដែលមានអត្រាជាតិស្រវឹងក្រោម០,២៥ ចំនួន = ៦ នាក់- ម៉ូតូចំនួន = ៥ នាក់- រថយន្តចំនួន = ១នាក់ ព្រមទាំងពិន័យអ្នកបើកបរដែលមានអត្រាជាតិស្រវឹង ចាប់ពី០,២៥ ដល់០,៣៩ មីលីក្រាម = ៣ នាក់- ម៉ូតូចំនួន = ២ នាក់ – រថយន្តចំនួន = ១ នាក់ឃាត់អ្នកបើកបរស្រវឹងចំនួន = ២ នាក់ – អ្នកបើកម៉ូតូ: ១ នាក់ ( ០,៦៤ MgL/ខ្យល់ )- អ្នកបើករថយន្ត: ១នាក់ ( ០,៦៣ MgL/ខ្យល់)
សូមបញ្ជាក់ថា លទ្ធផលត្រួតពិនិត្ររយ:ពេល៤៧លើកបានឃាត់អ្នកបើកបរយានយន្តចំនួន: ៣១៧ នាក់- អ្នកបើកបររថយន្តចំនួន : ៧៨ នាក់ ស្រី : ២ នាក់ – អ្នកបើកបរម៉ូតូចំនួន = ២៣៩. នាក់ ។

  

មតិយោបល់