ព័ត៌មានជាតិ

បង្ក្រាបបទល្មើសគ្រឿងញៀន២ទីតាំងចាប់ខ្លួន ជនពាក់ព័ន្ធ២០នាក់

ភ្នំពេញ ៖ ​កម្លាំង​សមត្ថកិច្ច ​កងរាជអាវុធហត្ថរាជធានី ​សហការ​ជាមួយ ប៉េអិម​ខណ្ឌ​សែន​សុខ​ ​​បាន​ បង្ក្រាប​ការ​ជួញដូរ​ និង​ប្រើ​ប្រាស់​គ្រឿងញៀន​ចំនួន​២​ទីតាំង​ ក្នុង​សង្កាត់​ ទឹកថ្លា តែមួយ ជា​លទ្ធផល​ចាប់ខ្លួន​មនុស្ស ​ចំនួន​១៨​នាក់ ​ ​​កាលពី​​យប់​ថ្ងៃទី​០៥ ​ខែមីនា ឆ្នាំ ២០១៦ ។

អាវុធហត្ថរាជធានី ​បាន​ឲ្យ​ដឹងថា​ ​ជន​សង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន ​ទាំង​២០​នាក់​ នោះ ទី​១.ចាប់ ខ្លួន​នៅក្​នុង​ផ្ទះ​សំណាក់​ អប្សរា​ ក្នុងភូមិ​ស្លែង​រលើ​ង សង្កាត់​ទឹកថ្លា ​បាន​ចំនួន​០២​នាក់ ​ដកហូត​បាន​ថ្នាំញៀន​១​កញ្ចប់​ និង​ឧបករណ៍​សម្រាប់​ សេព ១​ឈុត ។ ទី​២. នៅ​ផ្សារ​ត្រពាំង​ឈូក ​ម្តុំ​មុខ​ពេទ្យ​លោកសង្ឃ ចាប់​ខ្លួន​បាន​១៨​នាក់​ ដកហូត​ថ្នាំញៀន​បាន​០៥​កញ្ចប់ ​ និង​ជញ្ជីង​សម្រាប់​ថ្លឹង​ចំនួន​០១​គ្រឿង រួម​ទាំង​កូន​ថង់​ផ្លា ស្ទីក ​សម្រាប់​វេច​ខ្ចប់ ​លក់​ចែកចាយ​មួយ​ចំនួនធំ ​និង​ឧបករណ៍​កែច្នៃ​សម្រាប់​សេព​( ជក់​)មួយ​ចំនួនធំ ​រួម​ទាំង​ម៉ូតូ​ ជាង​១០​គ្រឿង​ ​។

​បច្ចុប្បន្ន​ ​ជន​ទាំង​២០​នាក់​ ត្រូវ​បាន​កង​រាជ​ អាវុធហត្ថ​រាជធានី​ភ្នំពេញ ​នាំ​ខ្លួន​យក​ទៅ​សាកសួរ​ស្រាវជ្រាវ​បន្ត​ទៀត និង​ត្រៀម​បញ្ជូន​ទៅ​តុលាការ ៕

   
   

មតិយោបល់