ព័ត៌មានជាតិ

នៅផ្ទះជាមួយគ្នា បានដៃហ៊ានធ្វើបែបនេះផង!​

ក្រចេះ: លោក យ៉ាន់ ហ៊ាង អធិការស្រុកចិត្របុរី បានប្រាប់ Post News ថា មានករណីប៉ុនប៉ងរំលោភសេពសន្ថវ: នៅលើផ្ទះជនរងគ្រោះ ដែលស្ថិតនៅ ភូមិសំរិត ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។

ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៣និង៣០នាទីរសៀល នៅចំណុច លើផ្ទះជនរងគ្រោះ ភូមិសំរិត ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។

ជនរងគ្រោះ ឈ្មោះ អ៊ឹម ពី  ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ចំណែកជនសង្ស័យ ឈ្មោះ អ៊ឹម សី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។ ជនរងគ្រោះ និងជនសង្ស័យ រស់នៅភូមិឃុំកើតហេតុខាងលើ ត្រូវជាបងប្អូនបង្កើតនិងគ្នា។

មុនពេលកើតហេតុជនសង្ស័យបានឡើងលើផ្ទះចូលទៅក្នុងបន្ទប់ជនរងគ្រោះ ចាប់អោបនិងសើយសារ៉ុង។ ភ្លាមនោះ ជនរងគ្រោះក៏រើរួច ហើយរត់ចុះមកដី រួចក៏បានទៅ ប្ដឹងនគរបាលប៉ុស្តិ៍រដ្ឋបាលគោលាប់ នគរបាលបានចុះដល់កន្លែងកើតហេតុ បាននាំខ្លួនជនសង្ស័យ មកកាន់អធិការដ្ឋាននគរបាលស្រុកចិត្របុរីតែម្ដង៕

 

 

 

មតិយោបល់