ព័ត៌មានជាតិ

លោក គ្រូម្នាក់ របួសធ្ងន់ បន្ទាប់ពីត្រូវ រថយន្តបុកម៉ូតូ ពីក្រោយ

ព្រៃវែង ៖ គ្រូបង្រៀននៅវិទ្យាលយ័ ហ៊ុនសែនកំពង់ពពិលម្នាក់ត្រូវបានរថយន្តបុកពីក្រោយ ខណ:ជិ:ម៉ូតូ ហើយតៃកុងរត់គេចបាត់ ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ ម៉ោងជិត១០ព្រឹក លើផ្លូវជាតិលេខ8 ចន្លោះ km 47-48 ត្រង់ចំណុចផ្លូវច្រមុះជ្រូកខាងកើតផ្សារកំពង់ពពិល ស្ថិតនៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។
ប្រភពពីសម្ថកិច្ចបានឲដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ិនដាយ ពណ៌ខៀវ ផ្លាកលេខ 0071-ភព3 បើកបរដោយឈ្មោះ អូន អាយុ២៣ឆ្នាំ នៅភូមិព្រែកជ្រូក ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង ដែលមានទិសដៅពីលិចមកកើត មកដល់ចំនុចកើតហេតុ រថយន្តបានបុកម៉ូតូ1គ្រឿង ម៉ាកវ៉េវ ពណ៌ក្រហម ផ្លាកលេខ ភ្នំពេញ-1AD.0485 បើកបរដោយឈ្មោះ ឳ ធី អាយ៥៣ឆ្នាំ នៅភូមិ ឃុំ កើតហេតុខាងលើ ដែលកំពុងធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យ រងរបួសធ្ងន់។ 
បច្ចុប្បន្ន ជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យរាជធានីភ្នំពេញ ឯអ្នកបើកបរក្រោយពេលកើតហេតុរត់គេចខ្លួនបាត់។
ចំណែករថយន្ត និងម៉ូតូ ត្រូវបាន សមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក និងកសាងសំណុំរឿងតាមនីតិវិធីយ៉ាងណាករណីនេះគេសង្កេតឃើញភាគីម្ចាស់រថយន្តចេញមុខមកដោះស្រាយហើយ៕

   
   

មតិយោបល់