ព័ត៌មានជាតិ

លោកស្នងការខេត្តបន្ទាយមានជ័យ ដាក់វិធានការតឹងរឹង ការលេងល្បែងគប់ទឹកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

បន្ទាយ​មាន​ជ័​យ ៖ ​ដើម្បី​លុបបំបាត់​ទំលាប់​អាក្រក់ ​ខុសពី​ប្រពៃណី​របស់​ អ្នក​បន្ទាយមានជ័យ​មួយ​ចំនួន​ ដែល​ពេល​ចូលឆ្នាំ​តែង​ច្រក​ទឹក​ដាក់​ក្នុង​កូន​ថង​គប់​បង្ក​ឲ្យ​គ្រោះថ្នាក់​ និង​ខូច​សណ្ដាប់ធ្នាប់​លោក ឧ​ត្ត​ម​សេនីយ៍​ទោ​ អាត់ ខែម​  ស្នងការ​នគរបាល​ខេត្ត​បន្ទាយ​ ​បាន​ដាក់​វិធានការ​តឹងរឹង​លុបបំបាត់​មិន​ឲ្យ​មានការ​គប់​ទឹក​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីខ្មែរ​ ។

លោក ​បាន​បន្តទៀតថា​ ការ​គប់​ទឹក​វា​មិនមែនជា​ប្រពៃណី​របស់​អ្នក​ខេត្តបន្ទាយមានជ័យ​ ទេ ​តែ​វា​ជា​ទំលាប់​អាក្រក់​​របស់​យុវជន​មួយ​ចំនួន​បាន​ប្រព្រឹត្ត តៗ ​មក​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ និង​ក្រៅ​ខេត្ត​ដែល​ដើរ​កម្សាន្ត​តាម​តំបន់​រមណី​ដ្ឋា​ន​នីមួយៗ​ជួប​ទៅ​និង​ការ​គប់​ទឹក​នេះ ​បង្ក​ការគ្រោះថ្នាក់​ដូចជា​អ្នកជិះ​ម៉ូ​តូ​ពេលខ្លះ​ត្រូវ​គេ​គប់ ​បណ្តាលឲ្យ​ដួល​ម៉ូតូ​ឬ​ឈឺខ្លួន​និង​បែក​ក្បាល​ក៏​មាន​។​ចំណែក​អ្នកមាន​រថយន្ត​ខ្លះ​ត្រូវ​បែក​កញ្ចក់​។

ដូចនេះ​ ដើម្បី​ជាស់វាង​ការគ្រោះថ្នាក់​ និង​បញ្ឈប់​ នៅ​សកម្មភាព​គប់ ទឹក ​នេះ​លោកស្នងការ​បាន​ចាត់​ ឲ្យ​ខាង​នគរបាល​ចរាចរ ​និង​សណ្តាប់​ធ្លាប់ ​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​និង​ដាក់​ប៉ាណូ​បង្ហាញ​ពី​ការ​មិន​ឲ្យ​គប់ទឹក​តាម​ទីតាំង​មួយ​ចំនួន​ដែល​តែងតែ​គប់​ទឹក​ព្រមទាំង​ឲ្យ​ចុះ​ណែនាំ​អាជីវករ​ឲ្យ​ចូល​រួម​ទប់ស្កាត់​ដោយ​មិន​ឲ្យ​ដាក់​លក់​ផង​តូចៗ​ នៅតាម​ទី​ផ្សាយ​។​ក្រៅពី​វិធាន​ការ​បង្ក​ការ​នៅ​នៅ​មាន​ការបែងចែក​កម្លាំង​ប្រចាំ​តាម​គោលដៅ​នានា​តាម​ស្រុក​ក្រុង​និង​ទី​រួម​ខេត្ត​នៅ​ថ្ងៃ​ចូល​ឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ត្រៀម​ ហាមឃាត់​និង​បង្ក្រាប​ ។​និយាយ​រួម​ធ្វើ​យ៉ាងណា​មិន​ឲ្យ​មានការ​គប់​ទឹក​។

ជាមួយគ្នា​នោះ​លោក​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ យុវវ័យ​ចូលរួម​ថែរក្សា​ប្រពៃណី​ដោយ​មិន​លេង​គប់ ​ទឹក​ដោយ​ងាក​មកលេង​ល្បែង​ប្រជាប្រិយ ​វិញ​ហើយ​ក៏​​សុំឲ្យ​បើកបរ​ទៅតាម​ច្បាប់​កំណត់​មានការ​យោគយល់​គ្នា​ជៀសវាង​គ្រោះ​ថ្នាក់​ចរាចរ​៕

FullSizeRender IMG_8735 IMG_8736 IMG_8737

មតិយោបល់