ព័ត៌មានជាតិ

វាយកំទេច របងអារីស្តុនចាស់ បើកឲ្យប្រជាពលរដ្ឋ ចូលមកលេងកំសាន្តឡើងវិញហើយ

ខេត្តព្រះសីហនុ៖ ថ្ងៃទី៦ខែមេសាឆ្នាំ២០១៦មុននេះ បន្តិចនៅឆ្នេរអូរឈើទាល ក្នុងរបងអារីស្តុនចាស់។ ត្រូវបានវាយកម្ទេច របង បើកឲ្យប្រជាពលរដ្ឋចូលមកលេងកម្សាន្តឡើងវិញហើយ បន្ទាប់ពីមានការរិះគុណ យ៉ាងខ្លាំងថា គ្មានឆ្នេរសំរាប់លេង ដោយឆ្នេរស្ទើរតែទាំងអស់ នៃខេត្តព្រះសីហនុ ត្រូវបានកាន់កាប់ដោយឯកជន។

បន្ទាប់ពីចេញសារាចរណែនាំលេខ01របស់រាជរដ្ឋាភិបាលដោយចាប់ទុកឆ្នេរទាំងអស់ជាសម្បត្តិសាធារណ:ឆ្នេរសមុទ្រត្រូវបានបើកជាបន្តបន្ទាប់ក្នុងនោះមានឆ្នេរឯករាជ្យហើយថ្ងៃនេះឆ្នេរ(អារីស្តុន)ត្រូវបានបើកផងដែរ។

ការបើករបងនេះគឺបើកនៅចំផ្លូវកណ្តាលខាងក្រោយផ្ទះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន
ហើយប្រហែលជាល្ងាចនេះនឹងវាយកម្ទេចរបងថែមទៀតនៅផ្លូវជាប់ឆ្នេរថែមទៀតហើយលូទឹកស្អុយនៅក្នុងរបងអារីស្តនមួយចំនួនក៏ត្រូវកាយដីលុបបំបាត់ផងដែរគូសបញ្ជាក់ផងដែរថាការហ៊ំព័ទ្ធរបងអារីស្តុននេះមានរយ:ពេលជិត10ឆ្នាំមកហើយ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលលក់ដូរនៅទីនោះបានឲ្យដឹងថាគាត់សំណូមពរឲ្យរាជរដ្ឋាភិបាលបន្តឲ្យគាត់លក់ដូរបន្តនៅទីនោះដើម្បីគ្រាន់ចិញ្ចឹមជីវិត ។

លោកអភិបាលខេត្តព្រះសីហនុរួមនឹងលោកអភិបាលក្រុងបានមានប្រសាសន៍ថាទាក់ទងរឿងឲ្យប្រជាពលរដ្ឋនៅលក់បន្តឬអត់ការសម្រេចស្ថិតនៅលើថ្នាក់ជាតិជាអ្នកសម្រេច ។

ប្រជាពលរដ្ឋក៏បាននាំគ្នាអបអរសាទរផងដែរដែលឃើញការប្រឹងប្រែងរបស់អាជ្ងាធរថ្នាក់ខេត្តនិងក្រុងខិតខំធ្វើឲ្យខេត្តព្រះសីហនុរីកចម្រើនលើវស័យទេសចរណ៍ឡើងវិញ ៕

photo_2016-04-06_16-55-25 photo_2016-04-06_16-55-28 photo_2016-04-06_16-55-32 photo_2016-04-06_16-55-34 photo_2016-04-06_16-55-37 photo_2016-04-06_16-55-40

មតិយោបល់