ព័ត៌មានជាតិ

កម្មកររោងចក្រផលិតស្បែកជើង នៅស្រុកសំពៅលូន ដួលសន្លប់ជាបន្តបន្ទាប់

​បាត់ដំបង៖ ​មាន​កម្មករ​ប្រមាណ​៣០​នាក់​ដ ​បាន​ដួល​សន្លប់​ នៅក្នុង​រោងចក្រ​ស្បែកជើង​មួយ​កន្លែង​ នៅ​ស្រុក​សំពៅ​លូន​ ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ជា​បន្ទាន់​ ដើម្បី​ជួយ​សង្គ្រោះ ​​ដោយសារតែ​ពួកគេ​មានការ​អស់​កម្លាំង​ក្នុង​ការ​ខំធ្វើការ​លើស​ម៉ោង​ និង​ការ​ទទួល​ស្រូប​យក​ក្លិន​សារធាតុ​ជ័រកៅស៊ូ​ពី​ក្នុង​រោងចក្រ​ ទើប​ធ្វើ​ឲ្យ​ពួកគេ​ មានការ​ដួល​សន្លប់​ជា​បន្តបន្ទាប់​បែបនេះ ។

សេចក្តីរាយការណ៍​ បាន​ឲ្យ​ដឹង​ថា ​កាលពីវេលា​ពី​ម៉ោង​១០​ និង​១០​នាទី នា​ព្រឹក​ថ្ងៃទី​៦ ខែមេសា ​ឆ្នាំ​២០១៦ ត្រង់​ចំណុច​ក្នុង​រោងចក្រ​ផលិត​ស្បែកជើង​ មួយកន្លែង ​ស្ថិត​ក្នុងភូមិ​វាលវង់ ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ​ ខេត្តបាត់ដំបង ​គឺមាន​ កម្មករ​ដែល​បម្រើការ​ជា​កម្មករ​នៅ​ក្នុង​រោងចក្រ​នោះ បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​ដែល​ គិត​មក​ទល់នឹង​ម៉ោង​១១​គត់​ មាន​ចំនួន​៣០​នាក់​ហើយ​ដែល​ក្នុង​នោះ​គឺមាន​នារី​ចំនួន ​២៩​នាក់ ​និង​ប្រុស​ម្នាក់ ។​

​សេច​ក្ដីរាយការណ៍ ​បាន​​បន្តថា ​នៅពេល​នោះដែរ​គឺ​មាន​កម្មករ​ជាច្រើន​នាក់​បាន​រត់​ចេញ​មកក្រៅ​​ និង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​យ៉ាងខ្លាំង ​ ដោយសារ​តែ​មាន​កម្មក​រ​ជាច្រើន​នាក់​បាន​ដួល​សន្លប់​បែបនេះ ​ហើយ​នៅពេល​នោះដែរ​ គេ​ស​ង្គេ​ត​ឃើញថា ​ ទាំង​ខាង​សមត្ថកិច្ច​ ក៏ដូចជា​ខាង​រោងចក្រ បាន​យក​រថយន្ត​មួយ​ជួយ​ដឹក​កម្មករ​ទាំងនោះ​បញ្ជូន​ទៅ​សង្គ្រោះ​ នៅ​ឯ​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន ។

គួរ​បញ្ជាក់ថា ​កន្លងមក​រោងចក្រ​នេះ​ធ្លាប់​បង្ក​បញ្ហា​បែបនេះ​ ច្រើនដង​មកហើយ ​ ដោយ​គ្រាន់តែ​មិន​មាន​ទ្រង់ទ្រាយ​ធំ​តែប៉ុណ្ណោះ ​ហើយក៏​គ្មាន​ដំណោះ​ស្រាយ​ពី​សំណាក់​អ្នក​ដឹកនាំ​ក្នុង​រោងចក្រ​នេះដែរ ​ រឿង​ដែល​សំខាន់​គឺ ​កម្មករ​មិន​មាន​អ្នក​ម្នាក់​ហ៊ាន​ទម្លាយ​រឿងរ៉ាវ​ ដែល​កើតមានឡើង​នៅ​ក្នុង​រោង​ចក្រ​ឡើយ ​ ដោយសារតែ​មានការ​គំរាម​ថា បើ​មានការ​ បែក​ធ្លាយ​រឿង​អ្វីមួយ​ពី​កម្មករ​ណា​ម្នាក់ ​នោះ​រោងចក្រ​នឹង​បញ្ឈប់​ការងារ​ភ្លាម​ ទើប​ពុំមាន​ នរណា​ហ៊ាន​ទម្លាយ​រឿង​ប្រាប់​សារព័ត៌មាន​ឡើយ ៕

image1 (2) image1 image2 (2) image2 image3 image4

មតិយោបល់