ព័ត៌មានជាតិ

រថយន្តសាំយ៉ុងបែកកងរេចង្កូតធ្លាក់ផ្លូវ ជ្រុលទៅបុកគល់ឈើបណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល!

កំពង់ចាម: ហេតុការណ៍គ្រោះថ្នាក់ចររាចណ៍មួយបានកើតឡើងដោយសាររថយន្តសាំយ៉ុងបែកកង់រេចង្កូតធ្លាក់ផ្លូវបណ្ដាលឲ្យមនុស្សចំនួន៣នាក់រងរបួសធ្ងន់ស្រាល។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២និង៣៥នាទីរំលងអធ្រាតឈានចូលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៧ ត្រង់ចំណុចខាងកើតស្ពានអន្លង់ជ្រៃ ស្ថិតក្នុងភូមិព្រៃខ្ជាយ ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ប្រភពព័តឥមានបានឲ្យដឹងថា ជនរងគ្រោះទី១ឈ្មោះ ថត ពិឡុត (ជាអ្នកបើកបររថយន្ដ) របួសធ្ងន់ ទី២ឈ្មោះ នី ភេទស្រី អាយុ៣៥ឆ្នាំ (របួសស្រាល) និងទី៣ឈ្មោះ ហួត ម៉េងថៃ ភេទប្រុស អាយុ៣៤ឆ្នាំ របួសស្រាល។ ជនរងគ្រោះទាំង៣នាក់ មានទីលំនៅភូមិតាអុង ឃុំតាអុង ស្រុកចម្ការលើ ខេត្តកំពង់ចាម។ ក្នុងករណីនេះដែរ រថយន្ដ១គ្រឿងរងការខូចខាតស្ទើរទាំងស្រុង។

ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ មានរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2P.6714 បើកបរដោយឈ្មោះ ថត ពិឡុត ភេទប្រុស អាយុ ៣៥ឆ្នាំ បានបើកក្នុងទិសដៅពីកើតទៅលិចហើយបានបែកកង់ រួចវេចង្កូតធ្លាក់ជាយថ្នល់ទៅបុកស្លាកសញ្ញាព្រំប្រទល់ស្រុកព្រៃឈរនិងស្រុកជើងព្រៃ ហើយជ្រុលទៅបុកគល់ឈើបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាលចំនួន០៣នាក់ ប្រុស២នាក់ ស្រីម្នាក់ ធ្ងន់ម្នាក់ប្រុស។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានដឹកជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ៕

មតិយោបល់