ព័ត៌មានជាតិ

ហាយឡែនឌ័រពន្លះម៉ូតូពីក្រោយពេញទំហឹង បណ្ដាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ស្រាល!

ពោធិ៍សាត់: លោកអធិការស្រុកក្រគរបានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចររាចរណ៍ បង្កដោយរថយន្តបុកម៉ូតូពីក្រោយ បណ្តាលឲ្យមនុស្សរងរបួស៤នាក់រងរបួសធ្ងន់ស្រាល។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ នៅលើផ្លូវលេខ៥៤ ស្ថិតក្នុងភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះទី១ឈ្មោះ វណ្ណ ចក់ អាយុ៣៥ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ (អ្នកបើកម៉ូតូ) ទី២ឈ្មោះ ចែម ចិន អាយុ៣៩ឆ្នាំ ភេទស្រី ជនជាតិខ្មែរ(អ្នករួមដំណើរ) ទី៣ឈ្មោះ ស៊ិន គឹមយី អាយុ ១០ឆ្នាំ ភេទស្រី ជនជាតិខ្មែរ(អ្នករួមដំណើរ) និងទី៤ឈ្មោះ ស៊ិន គឹមម៉ិច អាយុ២ឆ្នាំ ភេទស្រី ជនជាតិខ្មែរ(អ្នករួមដំណើរ)។ ជនរងគ្រោះទាំង៤នាក់មានទីលំនៅភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពដដែលបានបន្តថា រថយន្តបង្កម៉ាក ហាយឡែនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2AE 1601 ពណ៌ទឹកមាស ធ្វើដំណើរពីត្បូងទៅជើង អ្នកបើកបរ រត់គេចខ្លួនបាត់។ រីឯម៉តូរងគ្រោះម៉ាក ហុងដា ពាក់ស្លាកលេខ ភ្នំពេញ 1AE 1280 ពណ៌ខ្មៅ ធ្វើដំណើរពីត្បូងទៅជើងស្របទិសគ្នា។ មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់នេះកើតឡើង គឺដោយសាររថយន្តបើកបរក្នុងល្បឿនលឿន។

ក្រោយពេលកើតហេតុ រថយន្តបង្ក ម៉ូតូ និងកង់ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់