ព័ត៌មានជាតិ

ច្រើនណាស់លោកអើយ! សមត្ថកិច្ចឃាត់ខ្លួនស្រ្តីម្នាក់រួមជាមួយថ្នាំញៀនជាង១០០កញ្ចប់

បាត់ដំបង: កម្លាំងស្រុកថ្មគោលសហការជាមួយជំនាញខេត្តបានចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុកជួញដូរដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនបានជនសង្ស័យម្នាក់រួមជាមួយវត្ថុតាង។

ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង១២និង៣០នាទីថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិព្រះពន្លា ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ជនសង្ស័យមានឈ្មោះ ឈួង មករា ភេទស្រី អាយុ២៤ឆ្នាំ នៅភូមិព្រះពន្លា ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
វត្ថុតាងដកហូតរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកក)ចំនួន១០៤ថង់តូច។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្នដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់