ព័ត៌មានជាតិ

Update៖ ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន នៅផ្ទះសំណាក់ណាវី!

ភ្នំពេញ: ជនសង្ស័យ៣នាក់និងថ្នាំញៀន៥កញ្ចប់ធំ ត្រូវបានកម្លាំងសមត្ថកិច្ចប្រឆាំងគ្រឿងញៀនរាជនីភ្នំពេញបានសហការជាមួយសមត្ថកិច្ចខណ្ឌមានជ័យបង្ក្រាបបានក្រោយធ្វើការស្រាវជ្រាវ នៅផ្ទះសំណាក់ណាវី។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់ណាវី ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទាំ៣នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះទី១ឈ្មោះ សុន ពិសិដ្ឋ ភេទប្រុស មុខរបរមិនពិតប្រាកដ និងស្រីពីរនាក់ទៀតតែមិនបានស្គាល់អត្តសញ្ញាណ។

សមត្ថកិច្ចបានបន្ដទៀតថា ជនសង្ស័យទាំ៣នាក់ជាមុខសញ្ញាចាស់ ក្រោយពេលមានការស្រាវជ្រាវទើបកំណត់មុខសញ្ញាបាន ហើយឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់តែម្ដង។

ក្រោយធ្វើការឆែកឆេរនៅកន្លែងកើតហេតុ សមត្ថកិបានរកឃើញនូវថ្នាំញៀនចំនួន៥កញ្ចប់ធំនិងសម្ភារ:សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់និងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចប្រឆាំងគ្រឿងញៀនក្រុងបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀនរាជនីភ្នំពេញដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់