ព័ត៌មានជាតិ

យុវជនម្នាក់បើកម៉ូតូក្នុងល្បឿនលឿនមិនប្រុងប្រយ័ត្ន ក៏ទៅបុករថយន្ត បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់!

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍មួយបង្ករឡើងដោយយុវជនម្នាក់បើកបរក្នុងស្ថានភាពស្រវឹង ជ្រុលចង្កូតទៅបុករថយន្តពីក្រោយ បណ្តាលឲ្យស្លាប់ស្លាប់យ៉ាងរន្ធត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីយប់ នៅថ្ងៃទី១៦ ខែកញ្ញ ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១
ក្នុងចន្លោះគីឡូម៉ែត្រលេខ២៦ និង២៧ ចំណុចភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នគរបាលចរាចរណ៍ស្រុកកៀនស្វាយ បានប្រាប់ឲ្យដឹងថា ករណីនេះ បង្កឡើងដោយយុវជនម្នាក់បើកបរម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ប្រភេទស្រី ពាក់ស្លាកលេខ កណ្តាល1W-1922 បើកបរដោយឈ្មោះ សួន សៀងហ៊ុយ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ ភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកបរ មានទិសដៅពីភ្នំពេញទៅអ្នកលឿង លុះមកដល់ចំណុចកើតហេតុខាងលើបាន ក៏បានបុកពីក្រោយរថយន្ត មិនស្គាល់អត្តសញ្ញាណ ដែលបើកមានទិសដៅស្របគ្នា បណ្តាលឲ្យស្លាប់អ្នកបើកម៉ូតូនៅកន្លែងកើតហេតុ និងម៉ូតូខូចធ្ងន់១គ្រឿង។ ក្រោយពេលកើតហេតុ រថយន្តបានបើករត់គេចទៅខាងអ្នកលឿងបាត់។
បន្ទាប់ពីកើតហេតុរួច សមត្ថកិច្ចក៏បានចុះទៅធ្វើការវាស់វែង និងយកម៉ូតូមករក្សាទុកជាភស្តុតាងនៅអធិការដ្ឋាន នគរបាលស្រុកកៀនស្វាយ ចំណែកសពបានប្រគល់ឲ្យទៅគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ៕

មតិយោបល់