ព័ត៌មានជាតិ

មានវីដេអូ៖ ឃាត់ខ្លួនប្រុសស្រី១០នាក់ នៅផ្ទះសំណាក់ឌី មនោរម្យ ផ្តល់កន្លែងចែកចាយនិងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម!

ភ្នំពេញ: នគរបាលប៉ុស្តិ៍បឹងទំពុនបានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀន រួមនឹងបក្ខពួកប្រុសស្រី៩នាក់ទៀត ដែលពាក់ព័ន្ធក្នុងការប្រើប្រាស់គ្រឿងញៀន។

ការឃាត់ខ្លួនជនសង្ស័យទាំងអស់នេះបានធ្វើឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់ ឌី មនោរ្យ ដែលស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យ១នាក់ក្នុងចំណោម១០នាក់ ដែលជាមុខសញ្ញាចែកចាយយ៉ាងសកម្មនោះមានឈ្មោះ ខៀវ ប្រុសបុត្រ ភេទប្រុស អាយុ17ឆ្នាំ មុខរបរមិនពិតប្រកដ ស្រុកកំណើតនិងស្នាក់នៅបច្ចុប្បន្នម្តុំសង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។ រីឯបក្ខពួក៩នាក់ទៀតក្នុងនោះមានស្រី៥នាក់ ដែលមានអាយុសុទ្ធតែក្រោម១៨ឆ្នាំ។

ក្រោយពីធ្វើការសាកសួរបន្ថែមសមត្ថកិច្ចបានពិនិត្យ និងធ្វើតេស្តទឹកនោម ដើម្បីរកសាធាតុញៀន សមត្ថកិច្ចបានបញ្ជូនយុវតីទាំង៥នាក់ទៅសង្គមកិច្ចនិតិជន រីឯយុវជន៥នាក់បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់