ព័ត៌មានជាតិ

ម៉ូតូ២គ្រឿបុកជាមួយរថយន្ត បណ្តាលឲ្យបុរស២នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ!

បាត់ដំបង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូ២គ្រឿងជាមួយរថយន្ត បណ្តាលឲ្យអ្នកបើកបរម៉ូតូ២នាក់ស្លាប់នៅកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូដែលខូចខាតមាន ១ម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1M-3054 មិនទាន់ដឹងអត្តសញ្ញាណ និង១គ្រឿងទៀតម៉ាកហុងដាឌ្រីម C125 ដូចគ្នា ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1H-8537 បើកបរដោយជនរងគ្រោះឈ្មោះ រិត ឌិប ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិស្វាយស ឃុំកម្រៀង ស្រុកកម្រៀង ខេត្តបាត់ដំបង។ ក្រោយកើតហេតុរថយន្តបង្ករហេតុបានរត់គេចខ្លួនបាត់។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានចុះទៅធ្វើការវាស់វែង និងបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់