ព័ត៌មានជាតិ

ក្មេងស្រីម្នាក់ត្រូវរថយន្ត IZUSU ដឹកប្រេងបុក បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម!

ពោធិ៍សាត់: លោកវរសេនីយ៍ត្រី ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានប្រាប់ Post News ថាមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានបង្កឡើងដោយរថយន្តបុកក្មេងស្រីម្នាក់បណ្តាលឲ្យស្លាប់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ នៅកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចដំណាក់កន្សែង ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នេះ គឺបង្ករឡើងដោយរថយន្តម៉ាក IZUSU ពណ៌សលាយខ្មៅ ស្លាកលេខរលប់ ដាក់ឈើទទឹងដឹកប្រេង ធ្វើដំណើរពីលិចទៅកើត បើកបរដោយឈ្មោះ ទិត ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិទួលពង្រ ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ (រត់គេចខ្លួន) លុះមកដល់ចំណុចកើតហេតុ រថយន្តបង្ក បានជៀសនឹងរថយន្តដឹកគ្រឿងចក្រ ហើយឈើដាក់ទទឹងរថយន្ត បានបុកចំកក្មេងកំពុងជិះកង់ ធ្វើដំណើរពីលិចទៅកើត បណ្តាលឲ្យស្លាប់នឹងកន្លែងតែម្តង។

សាកសពឈ្មោះ ពៅ ស្រីម៉ៅ ភេទស្រី អាយុ៩ឆ្នាំ រស់នៅចំណុចកើតហេតុ រថយន្តយកមកអធិការដ្ឋាននគរបាលស្រុក ចំណែកសពត្រូវបានក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យតាមប្រពណី៕

មតិយោបល់