ព័ត៌មានជាតិ

រ៉ឺម៉កឡាំប៉ាតាបុករថយន្តបាឡែន បណ្តាលឲ្យរងការខូចខាតទាំងសងខាង!

ភ្នំពេញ: រ៉ឺម៉កឡាំប៉ាតាបុករថយន្តបាឡែន បណ្តាលឲ្យរងការខូចខាតទាំងសងខាង រីឯអ្នកបើករ៉ឺម៉កឡាំប៉ាតារងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវ២៩១កែងផ្លូវ៦១៤ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោករាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីតៃកុងរថយន្តខាងលើបានឲ្យដឹងថាមុនពេលកើតហេតុគាត់បានបើករថយន្តម៉ាកបាឡែន ពណ៌សពាក់ ស្លាកលេខភ្នំពេញ2AO-0991 តាមបណ្តោយផ្លូវ២៩១ ទិសដៅពីជើងទៅត្បូងបំណងដឹកប្រពន្ធដែលមានផ្ទៃពោះទៅពិនិត្យសុខភាព លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែរ៉ឺម៉កឡាំប៉ាតាអត់ស្លាកពណ៌ស បើកដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿនតាមបណ្តោយផ្លូវ៦១៤ ទិសដៅពីលិចទៅកើត ក៏ជ្រុលបុកចំទ្វាររថយន្តគាត់ពីខាងស្តាំ បណ្តាលឲ្យខូចខាតទាំងសងខាងតែម្តង។ ចំណែកបុរសអ្នកបើករឺម៉កឡាំប៉ាតាពេលអ្នកកាសែតសួរមិនបាននិយាយអ្វីនោះទេ ហើយមើលទៅមុខរបស់គាត់មានរបួសស្រាលផងដែរ។

ក្រោយពេលកើតហេតុដោយភាគីខាងរថយន្តប្រញ៉ាប់ជូនប្រពន្ធទៅពិនិត្យសុខភាពផង ហើយម្យ៉ាងខ្ជឹលវែងឆ្ងាយ ក៏សុខចិត្តចេញថ្លៃជួសជុលទៅឲ្យភាគីខាងរ៉ឺម៉កឡាំប៉ាតាចំនួន១០០ដុល្លារ ដើម្បីបញ្ចប់រឿង៕

//youtu.be/7fe_6_kVLMc

មតិយោបល់