ព័ត៌មានជាតិ

បង្ក្រាប ទីតាំងភ្នាល់ល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណេតខុសច្បាប់ ចំនួន៣ទីតាំង និងឃាត់ខ្លួនប្រុសស្រីចំនួន២០នាក់!

បាត់ដំបង: ផ្តើមចេញពីការយកចិត្តទុកដាក់របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជាលោក ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរង នគរបាលទទួល បន្ទុកផែនយុត្តិធម៌ និងមានការសម្របសម្រួលពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង។

នៅវេលាម៉ោង១ រសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមបង្ការ បង្ក្រាប បានសហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង និងកម្លាំងការិយាល័យជំនាញ បានចុះបង្ក្រាប ទីតាំងភ្នាល់ល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណេតខុសច្បាប់ ចំនួន៣ទីតាំងនៅក្នុងក្រុងបាត់ដំបង។

ទីតាំងទី១ យីហោ All Day ស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ទីតាំងទី២ យីហោ Olala ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ និងទីតាំងទី៣ យីហោ 6666 ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

នៅក្នុងប្រតិបត្តិការនេះសមត្ថកិចធ្វើការចាប់ឃាត់ខ្លួនមនុស្សសរុបចំនួន២០នាក់ ស្រី៣នាក់ រួមទាំងវត្ថុតាងដកហូតសរុបមានដូចជា ម៉ាស៊ីន system Computer ចំនួន៥២គ្រឿង អេក្រង់ LCD Computer ចំនួន៥២គ្រឿង និង Hard Disk Camera ចំនួន៣គ្រឿងទៀតផងដែរ។

បច្ចុប្បន្នក្រុម បង្ការ បង្ក្រាប បានបញ្ជូនជនសង្ស័យទាំងនោះឲ្យទៅការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់