ព័ត៌មានជាតិ

មានវីដេអូ៖ អត់អីរើសទៅរើសគ្រឿងញៀនដាក់ក្នុងហោប៉ៅ ប៉ូលិសឆែកឃើញចាប់វាយខ្នោះទាំងយប់!

ភ្នំពេញ: នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ១ ឃាត់ខ្លួនជនសង្ស័យម្នាក់រួមនឹងថ្នាំញៀន២កញ្ចប់។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវ២៧១ ភូមិ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ សុភ័ណ្ឌ ចាន់ដារ៉ា ហៅទុយ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ ស្មាក់នៅផ្ទះលេខ១០១ ក្រុម២ ភូមិ១សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ១ បានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋានកុំឲ្យមានបទល្មើសបានមកដល់ចំណុចកើតហេតុខាងលើ បានឃើញជនសង្ស័យម្នាក់បានដើរតាមផ្លូវ ក៏មានការសង្ស័យបានហៅសួរនាំ និងបានត្រួតពិនិត្យក្នុងខ្លួន បានប្រទះឃើញថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន២ថង់តូចសង្ស័យជាគ្រឿងញៀន ក៏បានឃាត់ខ្លួនយកមកប៉ុស្តិ៍ដើម្បីសាកសួរ។

បច្បន្នជនសង្ស័យខាងលើកំពុងតែសាកសួរ និងកសាងសំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់