ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយ ដាច់ហ្វ្រាំងជ្រុលទៅបុកសាំយ៉ុង២គ្រឿង និងម៉ូតូកង់បី បណ្តាលឲ្យស្លាប់ម្នាក់!

កំពង់ចាម: មានករណីគ្រោះថ្នាក់ចរាចណ៍រវាងរថយន្តម៉ាក ហ៊ីយ៉ាន់ដាយបើកចុះពីលើស្ពាន បានដាច់ហ្វ្រាំងជ្រុលទៅបុករថយន្តសាំយ៉ុង២គ្រឿង និងរ៉ឺម៉កកង់បី១គ្រឿងទៀត ដែលបណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសស្រាលម្នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចគល់ស្ពានគីហ្សូណា(ត្រើយខាងលិច) ដែលស្ថិតនៅភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កហេតុមានម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ដែលមានពាក់សា្លកលេខកំពង់ចាម3A-1020 បើកបរចុះពីលើស្ពាន ទៅទិសខាងលិច បានដាច់ហ្វ្រាំងទៅបុករថយន្តសាំយ៉ុង២គ្រឿង និងរ៉ឺម៉កកង់បី១គ្រឿង បណា្ដលឲ្យសា្លប់មនុស្សម្នាក់ ឈ្មោះ ភិន នៅ ភេទស្រី អាយុ៦១ឆ្នាំ នៅភូមិត្រពាំងចក ឃុំចិញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងរងរបួសស្រាល១នាក់។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនឈ្មោះ យ៉ន វណ្ណ: ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិជ្រោយ ឃុំវិហាលួង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលជាអ្នករួមដំណើរក្នុងរថយន្តបង្កបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់